រុស្ស៊ី៖ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor បានឱ្យដឹងនៅថ្ងៃសុក្រថា អាជ្ញាធរបានបិ ទការចូលទៅកាន់កម្មវិធីផ្ញើសាររបស់ជប៉ុន Viber, ជាកម្មវិធីថ្មីចុងក្រោយ ដែលស្ថិតក្នុងចំណោម សេវាកម្មទំនាក់ទំនងសង្គម ដែលត្រូវបានបិទដោយអាជ្ញាធររុស្ស៊ី។នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍, Roskomnadzor បានឱ្យដឹងថា ការបិទនេះ គឺពាក់ព័ន្ធនឹងការបំពានច្បាប់ ទាក់ទនឹងនឹងការទប់ស្កាត់អំពើភេរវកម្ម, ជ្រុលនិយម និងការជួញដូរគ្រឿងញៀន។
ក្រុមហ៊ុន Rakuten Group ដែលជាម្ចាស់កម្មវិធី Viber ភ្លាមៗមិនអាចសុំការបកស្រាយបានទេ។
សូមបញ្ជាក់ថា Viber គឺជាកម្មវិធីផ្ញេីសាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិចរបស់ជប៉ុន Rakuten។ Rakuten បានទិញកម្មវិធី Viber ក្នុងឆ្នាំ២០១៤ ក្នុងតម្លៃ៩០០លានដុល្លារ។ Rakuten គឺជាក្រុមហ៊ុនឈានមុខលេីសកលលោកក្នុងវិស័យសេវាកម្មអ៉ីនធើណេត ក្នុងនោះរួមទាំងពាណិជ្ជកម្មអេឡិចត្រូនិច, មាតិកាឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ៕