ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។”

ការលើកឡើងរបស់លោកទូតចិន អំពីការផ្តល់ជំនួយមកកម្ពុជា បន្ទាប់ពីមានការលើកឡើងថា ចិនបានផ្អាកផ្តល់ប្រាក់កម្ចី និងជំនួយផ្សេងៗមកកម្ពុជា និងថាចិនឈប់គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនឹងនេះដែរ លោក មាស សុខសេនសាន ក៏បានចេញមកច្រានចោល លើការមួលបង្កាច់ អំពីផ្តល់ជំនួយនេះ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ