នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦។
កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែករំលែកអំពីការរស់នៅក្នុងប្រទេសជប៉ុនផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម ចាន់ សុវុឌ្ឍ បានផ្តល់អនុសាសន៍ ជូនដល់បេក្ខជន និងបេក្ខនារីដែលក្លាយទៅជាយុវជនគំរូ ត្រូវនាំយកមកនូវចំណេះដឹង ដែលបានសិក្សារៀនសូត្រ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ក្នុងនាមជាកូនខ្មែរមួយរូប។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងពីវិស័យកសិកម្ម ដែលជាគោលនយោបាយមួយសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *