ឆ្លៀតឱកាសក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាង និងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ដោយផ្តោតលើបច្ចេកវិទ្យា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាប្រកបដោយសន្តិសុខ និងសុវត្ថិភាព ជំរុញក្រុមហ៊ុនអាកាសចរណ៍ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ានបង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
Taking the opportunity of the ATF2025 participation, His Excellency Huot Hak, Minister of Tourism, granted a courtesy call from the representative and members of the ASEAN Tourism Association (ASEANTA) and discussed on promoting investment in Cambodia’s tourism, strengthening quality tourism services, promoting Cambodia’s tourism destination as the safe and secure destination, encourage the airlines who are the ASEANTA’s members to increase direct flights from all the market to Cambodia and arranging more familiarization trips (FAM Trips) to Cambodia.