យោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៣ របស់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅកាត់ថា (CBC) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាប្រមាណ ៤.៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីឥណទានដែលស្មើនឹងទឹកប្រាក់ជាង ២៣២,៣៩៣,៣៩៤ លានរៀល ដោយទិន្នន័យនេះបានមកពីការកត់ត្រា រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីស៊ីទាំងអស់ចំនួន ១៩៤ ស្ថាប័ន។ សេចក្តីសង្ខេបនេះផ្តោតលើ សមតុល្យឥណទាន ទំហំទីផ្សារឥណទាន គុណភាពឥណទាន និង ទិដ្ឋភាពនៃចំនួនស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ដែលអតិថិជនមានកម្ចី តាមបណ្តាខេត្តសំខាន់ៗ។
ក្នុងនោះរាជធានី ខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប។ ហើយរាជធានីភ្នំពេញមាន បរិមាណឥណទាន ច្រើនជាងគេចំនួន ១១៤,៤៩៦,២១៤ លានរៀល ស្មើនឹង ៥០% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧ម៉ឺននាក់។ តាមរយៈរបាយការណ៍នេះដដែរបានបង្ហាញទៀតថា ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និង ខេត្តកែប។ សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២៣ អត្រានៃការប្រើប្រាស់ឥណទានលក្ខណៈ បុគ្គល ជាមធ្យមនៅក្នុងខេត្តនីមួយៗ។ ជាងនេះទៅទៀត មានអតិថិជនប្រហែល ៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល ២០%នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី២ស្ថាប័ន ហើយ ៤% នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី៣ស្ថាប័ន៕


One thought on “ក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាប្រមាណ ៤.៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីឥណទានដែលស្មើនឹងទឹកប្រាក់ជាង ២៣២ លានរៀល”

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ