សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”
(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិធីតាំងពិព័រណ៍ Travel Sale Expo 2024 នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ក្នុងឱកាសនោះ ក្រុមការងារបានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលរបស់កម្ពុជា រួមមាន៖ អង្ករ ម្រេច ដំណាប់ស្វាយក្រៀម គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី និងផលិតផលផ្សេងៗទៀត ព្រមទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ ជូនដល់អ្នកចូលរួមផងដែរ។
ជាមួយគ្នានេះ លោកស្រី អនុព័ន្ធពាណិជ្ជកម្ម និងមន្រ្តីស្ថានទូត បានផ្ដល់នូវនំផ្លែអាយ ដែលធ្វើតាមរូបមន្ត The Taste of Angkor ជូនដល់អ្នកចូលរូមភ្លក់ ផងដែរ។
សូមជម្រាបជូនថា ក្នុងនាមតំណាង ឯកឧត្តម ឯកអគ្គរាជទូត លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានទទួលនូវពានរង្វាន់ Embassy Expo Champion ក្នុងពិព័រណ៍ Travel Sale Expo 2024 នេះផងដែរ។