ទីក្រុង Almaty៖ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងការសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តដែលបានផលិតនៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ដល់ប្រជាជនកាហ្សាក់ស្ថាន និងទស្សនិកជនដែលមកទស្សនាផ្ទាល់ អំពីកត្តាសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា រួមទាំងកត្តាអាកាសធាតុអំណោយផលពីធម្មជាតិ ដែលផ្តល់ផលអនុគ្រោះដ៏ប្រសើរដល់ផលិតករបានថតតាមផែនការរបស់ខ្លួនដោយជោគជ័យ និងតាមកាលបរិច្ឆេទគ្រោងទុកដែលអាចចាក់បញ្ចាំងជាដំបូងនាថ្ងៃនេះ។
Film Premiere Program of a Kazakhstan Movie Produced in Cambodia
Almaty City – On the evening of April 20, 2025, at the invitation of DAUBAY Production, HUOT Hak, Minister of Tourism, graciously attended as the guest of honor at the premiere screening of a film produced in Cambodia earlier this year. The event drew a large and enthusiastic audience.
On this occasion, His Excellency delivered a welcoming speech to the people of Kazakhstan and the attendees, highlighting Cambodia’s peace, safety, public order, strong support from the Royal Government, and the warm hospitality of the Cambodian people. He also emphasized the country’s favorable natural climate, which greatly facilitated the success of the film production according to schedule and allowed for its timely premiere screening today.