គោដៅទេសចរណ៌ជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលយកភ្ងៀវទេសចរដែលមកលេងកំសាន្ដពីគ្រប់ទីមជ្ឃដ្ឋាននានា ទាំងក្នុងស្រុកនិងក្រៅស្រុក ក្នុងនោះតំបន់ដែលមានសក្ដានុទាក់ទាញខ្លាំងក្នុងខេត្តមានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅជាដើម ។
អនុប្រធានមន្ទីរទេសចរណ៌ខេត្តបាត់ដំបង លោក ហម អរុណ បានប្រាប់វិទ្យុជាតិកម្ពុជា ចំការចេកនៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល និងជាគោលដៅទេសចរណ៌សំបូរបែបចំរុះ មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសចរណ៌ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៌កែឆ្នៃ និងតំបន់ទេសចរណ៌កសិឧស្សាហកម្ម ។
លោកបានបន្ថែមថា តំបន់ទេសចរណ៍សរុបទាំងអស់មានចំនួន១១៥ទីតាំង ក្នុងនោះចែកចេញ ជារមណីដ្ឋាន តំបន់គោលដៅទេសចរណ៌ មានសារមន្ទីរ សហគមន៌អេកូទេសចណ៌ កសិទេសចរណ៌និងទេសចរបែបសាសនា ។
លោកបានបន្ដឲ្យដឹងទៀតថា ខេត្តបាត់ដំបង បានត្រៀមតំបន់ទេសចរណ៌ដ៏មានភាពទាក់ទាញនិងមានមនុស្សម្នាជាច្រើននិយម ចង់ទៅលេងកំសាន្ដ មានដូចជា ក្រុងបាត់ដំបង ប្រាសាទបាណន់ ឡូរីជើងភ្នំបាណន់ ប្រាសាទឯកភ្នំ រមណីដ្ឋានភ្នំសំពៅ ល្អាងប្រជែវ ប្រាសាទបាសែត ប្រាសាទស្នឹងតំបន់ស្រុកសំឡូត ស្រុករតនមណ្ឌល ទឹកហូរចំការស្វាយ ចំការទុរេនអូតង់ ទឹកធ្លាក់ភ្នំកំពូល កំពង់ទូកមានជ័យ ផ្កាព្រៃរីសត់ ស្ទឹងក្រញ៉ូង ពិសេសនៅតាមទីវត្តអារាមដែលមានប្រជាជននិងពុទ្ធបរិស័ទជាច្រើនទៅកាន់បិណ្ឌនិងប្រារព្ធពិធីបុណ្យផ្សេងៗ ។
លោកអនុប្រធានមន្ទីររូបនេះបានលើកឡើងថា ភ្ងៀវទេសចរ ដែលបានមកលេងកំសាន្ដ នៅរមណីដ្ឋាន និងតំបន់ទេសចរណ៌ខេត្តបាត់បង ផ្ដល់ជូនម្ហូបឆ្ងាញ់ៗ បរិយាកាសល្អបែបធម្មជាតិជាប់ចិត្តមកលេងម្ដងហើយ ឆ្នាំក្រោយចង់មកលេងម្ដងទៀត និងទទួលបានបទពិសោធន៌ថ្មីជាងឆ្នាំមុនៗថែមទៀត ។
លោកបានកត់សំគាល់ថា ភ្ងៀវទេសចរជាតិ- អន្តរជាតិដែលចូលចិត្តបែបវប្បធម៌ប្រពៃណីពេលបានមកលេងខេត្តបាត់ដំបងហើយ ជាប់ចិត្ត ដោយសារ ប្រជាជនភាពរូសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម និងថែរក្សាបានភាពដើមនៃខ្មែរបានច្រើន ហើយការប្រកបមុខរបបអាជីវកម្មបែបបុរាណ្យតាមលក្ខណៈប្រពៃណីបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។
លោកមានក្ដីរំពឹងថា ទេសចរជាតិ-អន្ដរជាតិនិងមានការកើនឡើងឬប្រហាក់ប្រហែលនិងពីឆ្នាំកន្លងទៅ ខណៈភ្លៀវទេសចរកាលពីឆ្នាំ២០២៣មានចំនួន ២១ម៉ឺន២ពាន់នាក់ ភ្ងៀវទេសចរជាតិមាន២១ម៉ឺននាក់ ។
លើសពីនេះលោកសូមសំនួមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទៅលេងកំសាន្ដនៅតំបន់ទេចរណ៍នានា សូមមេត្តាទុកដាក់សម្រាម អោយបានត្រឹមត្រូវនិងជួយថែរក្សាអនាម័យបរិស្ថានផង ៕