ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា បន្ទាប់ពីឯកឧត្តមបានធ្វើបទបង្ហាញពន្យល់បកស្រាយអំពីសក្តានុពលក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានធ្វើអោយក្រុមហ៊ុន អាមេរិកាំង ជាច្រើនចាប់ អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។

ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ នៅរដ្ឋធានី វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤។ យ៉ាងណាក៏ដោយឯកឧត្តម ស៊ុន ចាន់ថុល នៅមិនទាន់អាចបញ្ជាក់អោយច្បាស់លាស់អំពីបរិមាណក្រុមហ៊ុនអាមេរិកដែលចង់មកវិនិយោគនៅកម្ពុជានោះទេ តែថាកម្ពុជាត្រៀមខ្លួនចាំទទួលអោយពួកគេមកសិក្សាបន្ថែមមុននឹងសម្រេចចិត្ត មកដាក់ទុននៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានខ្មែរមួយនៅអាមេរិកថា ឯកឧត្តមសង្ឃឹមថា នឹងមានក្រុមហ៊ុនអាមេរិកជាច្រើនមកប្រទេសកម្ពុជាដើម្បីមកពិនិត្យជាក់ស្តែងពីព្រោះព័ត៌មាននៅលើបណ្តាញផ្សព្វផ្សាយខុសពីការពិតនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ទៀតថា ច្បាប់វិនិយោគកម្ពុជាមិនបានរើសអើងក្រុមហ៊ុនវិនិយោគចិនឬអាមេរិកនោះទេ អោយតែក្រុមហ៊ុននោះបានធ្វើការស្រាវជ្រាវផលប៉ះពាល់ផ្នែកបរិស្ថានបានត្រឺមត្រូវ។ ផ្ទុយទៅវិញកម្ពុជាចង់បានក្រុមហ៊ុនមកពីអាមេរិក មកពីបណ្តាប្រទេសអ៉ឺរ៉ុប ដើម្បីយកបច្ចេកទផ្សេងៗ បទពិសោធន៍ផ្សេងៗ មកដាក់នៅកម្ពុជា មកបង្កើតការងារអោយប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងតែបំពេញ «បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ» ពីក្រុមហ៊ុននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាពី ថ្ងៃទី២២ ខែកញ្ញា ដល់ ថ្ងៃទី០៣ ខែតុលា


Leave a Reply

Your email address will not be published. Required fields are marked *