នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសហការរួមគ្នាបើក «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ ព្រមទាំងអ្នកសារព័ត៌មាន និង Influencer ជាច្រើនរូបផងដែរ។
ក្នុងឱកាសនៃពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី នេត ភក្រ្តា, ថ្នាក់ដឹកនាំ, មន្ត្រីរាជការក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត, ស្ថានីយ៍ទូរទស្សន៍, វិទ្យុ, លោក លោកស្រី បងប្អូនអ្នកសារព័ត៌មាន, ព្រមទាំង Influencers ទាំងអស់ នាពេលកន្លងមក ដែលបានចូលរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ សក្តានុពលទេសចរណ៍នៅកម្ពុជា ព័ត៌មានវិជ្ជមាន ព័ត៌មានពិតត្រឹមត្រូវរបស់ប្រទេសកម្ពុជា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកើតមាននៅក្នុងវិស័យទេសចរណ៍ និយាយដោយឡែក, និងនិយាយជារួម សម្រាប់ព័ត៌មានពីព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់សាធារណជនចូលរួមសហការឱ្យបានផុសផុល និងសកម្ម ក្នុងយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងកា្លយ ដោយប្រែក្លាយជាសកម្មភាពជាក់ស្តែង “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងព័ត៌មានពិត និងជាអ្នកទេសចរក្នុងរដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាត” ចាប់ពីខែឧសភា ដល់ខែតុលា ដែលអាចផ្តល់នូវបទពិសោធទេសចរណ៍ដ៏ស្រស់បំព្រង និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់ ជាមួយនឹងប្រាង្គប្រាសាទដ៏ល្អឯករាប់ពាន់នៅពាសពេញផ្ទៃប្រទេស។
សូមបញ្ជាក់ជូនថា ព័ត៌មានដែលពិត ច្បាស់លាស់ និងត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍ និងវិស័យព័ត៌មាន ដោយហេតុព័ត៌មានដែលទទួលបាន គឺជាកត្តាសត្យានុម័តក្នុងការសម្រេចចិត្តនានា និងការចាត់វិធានការណ៍ឆ្លើយតបសមស្របណាមួយ ឬ ការបណ្តាក់ទុនវិនិយោគ ឬ ចាប់ផ្តើមអាជីវកម្ម ឬ ការធ្វើដំណើរទេសចរណ៍។ល។ ព័ត៌មានក្លែងកា្លយ ប្រៀបដូចដង្កូវស៊ីរូងបំផ្លិចបំផ្លាញសួនផ្កាសន្តិភាពដែលបានដាំដុះពូនជ្រំថែទាំដ៏លំបាកដោយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងប្រៀបដូចជាគ្រាប់បែកបំផ្លាញវិស័យទេសចរណ៍នៅកម្ពុជាដែលកំពុងតែរីកដុះដាលក្នុងថ្នាលសន្តិភាព។ ការផ្សព្វផ្សាយ ឬ ចែករំលែកព័ឲត៌មានក្លែងក្លាយ ពុំត្រឹមតែជួយបម្រើមហិច្ឆិតាដ៏សែនពិសពុលរបស់ជនអគតិដែលព្យាយាមបំភ្លៃស្ថានការណ៍ពិតនៅកម្ពុជាសំដៅបំផ្លិចបំផ្លាញសមិទ្ធិផលជាផ្លែផ្កា និងការអភិវឌ្ឍលើគ្រប់វិស័យដែលសម្រេចបានដោយរាជរដ្ឋាភិបាល តែនឹងធ្វើឱ្យបាត់បង់ចំនួនទេសចរ ចុះថយចំណូល និងឱនភាពសេដ្ឋកិច្ចជាតិ ព្រោះភ្ញៀវទេសចរគេអត់ចង់មកកន្លែងណាដែលអវិជ្ជមានទេ ពីព្រោះនៅក្នុងពិភពលោកមានកន្លែងច្រើនណាស់ដែលគេអាចជ្រើសរើសបាន»។
Together to help promote the Green Season tourism campaign and combat fake news for the growth of tourists and the national economy
On the afternoon of May 29, 2025, H.E. Huot Hak, Minister of Tourism, and H.E. Neth Pheakta, Minister of Information, jointly opened the “Green Season Tourism Campaign and Combat Fake News” launched by the Royal Government in 2025 at the Ministry of Information, with the participation of H.E leaders and civil servants of both ministries, as well as many journalists and influencers.
On the occasion of this important ceremony, H.E. Minister thanked H.E. Ministers, H.E leaders, officials of the Ministry of Information and the provincial information departments, television stations, radio stations, ladies and gentlemen, journalists, and all influencers in the past who have contributed to promoting the tourism sector, tourism potential in Cambodia, positive news, accurate news about Cambodia, and combating fake news that occurs in the tourism sector in broad term and for information from the Kingdom of Cambodia in particular.