ភ្នំពេញ៖ យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាពបន្ទាប់ពីបានបញ្ចប់ការបំពេញទស្សនកិច្ចការងារ និងការចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ និងផ្លែផ្កា។