ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម
ទីក្រុងចូហូ៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជំនួបនេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន ទិន្នន័យទាក់ទងនឹងទីផ្សារគោលដៅ ការអភិវឌ្ឍទេសចរណ៍ឌីជីថល កាrផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើកម្មវិធីរបស់ Agoda ដែលជាកម្មវិធីកក់សេវាកម្មទេសចរណ៍អនឡាញដ៏ល្បីល្បាញ និងការរៀបចំកញ្ចប់ទេសចរណ៍ និងការបញ្ចុះតម្លៃដ៏ទាក់ទាញនៅលើកម្មវិធីរបស់ Agoda ដើម្បីជំរុញលើកទឹកចិត្តទេសចរមកទស្សនាកម្ពុជា។ H.E. Huot Hak, Minister of Tourism,…