វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្លាយជាអាទិភាពទី១ ក្នុងចំណោមវិស័យសំខាន់៣ សម្រាប់អនុវត្តគម្រោងរយៈពេល១០ឆ្នាំខាងមុខ
វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី ១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវារដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ សេចក្តីសម្រេចដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ ចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ…