(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណប្រតិភូក្រុមហ៊ុន iBlooming និងសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន iBlooming។

ក្នុងជំនួបនោះ iBlooming បានធ្វើបទបង្ហាញវេទិកា (platform) សិក្សាអនឡាញរបស់ខ្លួន និងពិភាក្សាអំពីភាពជាដៃគូសហការដ៏មានសក្តានុពល ដើម្បីបង្កើនការកសាងសមត្ថភាព និងសហគ្រិនភាពនៅកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ