លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា បានជំរុញឱ្យ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​និរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។

លោកបណ្ឌិត លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការ​គ្រប់​គ្រង​ហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់​ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ និងចំណេះដឹង ឱ្យស្របនិង អាជីវកម្មរបស់ខ្លួន ជាពិសេសការចាប់យកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបថកំពុងរីកចម្រើន ដើម្បី​បម្រើ​ដល់​ដំណើរការផលិត និងការផ្គត់ ផ្គង់ផលិតផលលើទីផ្សារជាដើម ។

លោកបណ្ឌិត បន្តថា ទាក់ទិនការធ្វើជំនួញនេះ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា វាគឺជារឿង​មួយ​ដ៏​សំខាន់ ចំណែកជំនាញទន់ វារិតតែសំខាន់ថែមទៀត ក្នុងនោះបើសិន​ម្ចាស់​អាជីវកម្ម​មិន​បាន​យល់​ដឹង​អំពី​ជំនាញទន់ អាជីវកម្មទាំងនោះក៏មិនមានការអភិវឌ្ឍរីក ចម្រើនខ្លាំងនោះឡើយ ។ ដោយ​ឡែក​សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមវិញ, ការប្រើប្រាស់ជំនាញទន់ (Soft Skill) គឺមិន អាចអត់បាននោះឡើយ។


Leave a Reply

Your email address will not be published. Required fields are marked *