នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង ឯកឧត្តម លោកជំទាវ, លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបទៅគណៈប្រតិភូមកពីសមាគមសិល្បករខ្មែរពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ របស់ក្រសួងទេសចរណ៍ និងអំពីវឌ្ឍនភាពនៃការដាក់ចេញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» ( Low Season)។
ជាលទ្ធនៃជំនួបពិភាក្សា ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមរយៈការផលិតមាតិកាពាក់ព័ន្ធនឹងទេសចរណ៍នៅកម្ពុជា និងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត។
Khmer Artists Association Supports the “Visit Cambodia in Green Season” Campaign!
On the morning of June 21, 2025, H.E. HUOT Hak, Minister of Tourism, granted an audience to Lok Chumteav Neak Oknha MAO Chamnan, President of Khmer Artists Association, and her delegation. The meeting was held to express courtesy and discuss collaboration in promoting Cambodia’s tourism potential, as well as to request cooperation and support for cultural tourism initiatives.
During the discussion, H.E. Minister expressed gratitude, admiration, and high appreciation for Lok Chumteav Neak Oknha the President of the Association, along with all the artists who have contributed to promoting Cambodia’s cultural and tourism destinations to the world.
H.E. Minister also briefed the delegation on the six key cooperation mechanisms of the Ministry of Tourism and the progress of the “Visit Cambodia in Green Season” campaign, which aims to replace the term “Low Season”.
As a result of the meeting, the Ministry of Tourism and Khmer Artists Association agreed to strengthen cooperation in promoting tourism potential through the creation of tourism-related content and the joint organization of additional tourism events.