ធនាគារជាតិនៃកម្ពុជា៖ Easy Cash ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Visa ដោយមានធនាគារពាណិជ្ជមួយចំនួនជាសមាជិក។ Easy Cash មិនមែនជាស្ថាប័នឯករាជ្យមួយនោះទេ ប៉ុន្តែវាមានរូបរាងដូចសហគមន៍មួយ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ Easy Cash មានសមាជិកជាធនាគារពាណិជ្ជចំនួន ៨ និងបានតភ្ជាប់ម៉ាស៊ីន ATM ចំនួន ២៨៥ ។ ធនាគារពាណិជ្ជដែលជាសមាជិកទាំងនោះរួមមាន៖
១. សាជីវកម្មធនាគារកាថេយូណៃធីតចំកាត់
២. ធនាគារកាណាឌីយ៉ា
៣. ធនាគារសហពាណិជ្ជ
៤. ធនាគារកម្ពុជាសាធារណៈ
៥. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB
៦. ធនាគារកម្ពុជាអាស៊ី
៧. ធនាគារ ប៊ី អាយ ឌី ស៊ី
៨. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA

Easy Cash អនុញ្ញាតឱ្យអតិថិជនមើលសមតុល្យគណនី និងដកប្រាក់ជាអន្តរធនាគារ និងអាចធ្វើឡើង សម្រាប់តែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់សេវាផ្សេងទៀតដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ និងការទូទាត់ វិក័យបត្រមិនទាន់អាចប្រើបាននៅឡើយទេ។ អតិថិជនដែលប្រើសេវា ដើម្បីពិនិត្យមើលសមតុល្យគណនីខ្លួន ឬដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារដទៃទៀតត្រូវបង់កម្រៃ ០,៣ ដុល្លារអាមេរិក និង ០,៥ ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនីមួយៗ។ រាល់ប្រតិបត្តិការទូទាត់ជាប័ណ្ណនៅកម្ពុជាត្រូវបានដំណើរការតែនៅក្នុងប្រព័ន្ធរបស់ធនាគារចេញប័ណ្ណតែមួយ ឬ តាមរយៈបណ្តាញអន្តរជាតិដូចជាក្រុមហ៊ុន Visa ។


Leave a Reply

Your email address will not be published. Required fields are marked *