ឯកឧត្តម ហួត ហាក់ ត្រូវបានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
កិច្ចប្រជុំនារសៀលនេះ បានផ្ដោតទៅលើរបៀបវារៈសំខាន់ៗរួមមាន ការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងបោះឆ្នោតអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់ស្ថានភាពសង្គម និងស្របតាមតម្រូវការការងាររបស់ ស.ស.យ.ក.។