នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍ និងសំណេះសំណាលជាមួយភ្ញៀវអន្តរជាតិ អញ្ជើញមកពីប្រទេសចិន ជប៉ុន បារាំង អង់គ្លេស អូស្ត្រាលី សហរដ្ឋអាម៉េរិក អារ៉ាប់ បានបង្ហាញចំណាប់អារម្មណ៍កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព សន្តិភាពពេញលេញ ប្រជាជនគួរជាទីរាប់អាន រួសរាយ រាក់ទាក់ប្រកបដោយស្នាមញញឹម ដែលបង្ហាញឱ្យឃើញអំពីទិដ្ឋភាពដ៏អស្ចារ្យរបស់កម្ពុជាសាកសមជាប្រទេសអច្ឆរិយៈដ៏វិសេសវិសាលក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។