ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ីមកធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។
ក្នុង ឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ លោកអគ្គនាយក ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពលវិនិយោគ ដោយទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តដល់វិនិយោគិនជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនាមក្រសួងទេសចរណ៍ ក៏សូមអញ្ជើញប្រតិភូខេត្ត រួមជាមួយវិនិយោគិនចិនមកកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ពាក់ព័ន្ធរបស់ខេត្តសានស៊ី ចូលរួមសហការជាមួយសហគ្រាសទេសចរណ៍កម្ពុជា តាមរយៈក្រសួងទេសចរណ៍កម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយនិងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរនិងលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជានិងខេត្តសានស៊ី។
His Excellency HUOT Hak, Minister of Tourism, granted H.E. Mr. Dong Xiaolin, Director-General of Foreign Affairs Office of the People’s Government of Shanxi Province for a courtesy call and working meeting.
On 14 November 2024 at the Ministry of Tourism, His Excellency HUOT Hak, Minister of Tourism, granted H.E. Mr. Dong Xiaolin, Director-General of Foreign Affairs Office of the People’s Government of Shanxi Province and delegates for a courtesy call and working meeting to discuss on tourism cooperation between Shanxi province of the People’s Republic of China and Cambodia, which aimed to further promote Cambodia’s tourism destination and encourage more visit of Chinese people, particularly more people from Shanxi province to visit Cambodia.
Taking this opportunity, His Excellency Minister requested to the Director General to attract more Chinese investors to invest in Cambodia and develop tourism products in Cambodia, along with great investment potential, protection, favorable policies and incentive for all investors from the Royal Government of Cambodia. In the meantime, His Excellency Minister also encouraged relevant enterprises in Shanxi to forge cooperation with enterprises in Cambodia through the Ministry of Tourism for mutual support in promoting and developing tourism marketing as well as to elevate the tourism industry development between Cambodia and Shanxi Province.