ឯកឧត្ដម ប្រាក់ សុខុន នឹងមកកាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេស ជំនួស ឯកឧត្ដម សុខ ចិន្តាសោភា ដែលទើបឡើងកាន់តំណែងថ្មីបានតែជាង ១ឆ្នាំតែប៉ុណ្ណោះ។ នេះបើយោងតាមឯកសារពីរដ្ឋសភា។
នៅព្រឹកថ្ងៃ២០ វិច្ឆិកាស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស ដោយឯកឧត្ដម ប្រាក់ សុខុន នឹងជំនួស ឯកឧត្ដម សុខ ចិន្តាសោភា វិញ។
នេះជាការផ្តាស់ប្តូរលើកទី២ហើយ នៅក្នុងជួររដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ដោយលើកទី១ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ពេលនោះ សមាជិក-សមាជិការដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងដល់ឯកឧត្តម ហួត ហាក់ ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសឯកឧត្តម សុខ សូកេន ដែលត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ សូមជំរាបថា ត្រឹមតែរយៈពេលនេះ ២ខែប៉ុណ្ណោះ រដ្ឋាភិបាលថ្មីផ្លាស់ប្តូររដ្ឋមន្រ្តីដល់ទៅ ២ដង។ ជាមួយគ្នានេះ រដ្ឋសភាបោះឆ្នោតតែងតាំងអ្នកថ្មីធ្វើឡើងក៏ចំថ្ងៃទី២០ ដូចគ្នា គ្រាន់តែខុសខែតែប៉ុណ្ណោះ។ តើនឹងមានរដ្ឋមន្រ្តីក្រសួងផ្សេងបន្ថែមទៀតទេ ដែលអាចធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់?


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ