(សៀមរាប)៖ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការបរទេសជប៉ុន បានប្រកាសផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែមដល់ភាគីកម្ពុជា សម្រាប់ការជួសជុលប្រាសាទបាយ័ន នៃក្រុងអង្គរធំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។

ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការវប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម ដល់កិច្ចការអភិរក្សនិងជួសជុលប្រាសាទបាយ័ន ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕


Leave a Reply

Your email address will not be published. Required fields are marked *