នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន ៤៤រូប នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ដូចខាងក្រោម៖
១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង
៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CaHengInternational Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd។

His Excellency Minister HUOT Hak and His Excellency Governor of Jiangsu Province XU Kunlin Witness the Signing of Six Memoranda of Understanding on Tourism Cooperation

On the afternoon of May 24, 2025, the Ministry of Tourism of the Kingdom of Cambodia and the Jiangsu Provincial People’s Government signed several Memoranda of Understanding (MoUs) on cooperation in the field of tourism. The signing ceremony took place under the high patronage of His Excellency HUOT Hak, Minister of Tourism, and His Excellency XU Kunlin, Governor of Jiangsu Province, People’s Republic of China, and was attended by 44 delegates, including senior officials and staff from the Ministry of Tourism and Jiangsu Provincial Government, at the Ministry’s headquarters.

On this highly significant occasion, both H.E. the Minister and H.E. the Governor had the distinguished honor of witnessing the signing of six MoUs, as follows:
1. MoU on tourism cooperation between the Siem Reap Provincial Department of Tourism and the Department of Culture and Tourism of Jiangsu Province.
2. MoU on tourism cooperation between the Preah Sihanouk Provincial Department of Tourism and the Department of Culture and Tourism of Jiangsu Province.
3. MoU on friendship and academic exchange cooperation between the Cambodia National Institute of Tourism and Nanjing Tourism and Hospitality College.
4. MoU between CaHeng International Cultural Tourism Investment Co., Ltd. and Jiangsu Performing Arts Group Co., Ltd.
5. MoU between the Cambodia Tourism Association and Tuniu Corporation.
6. MoU between the Cambodia Tourism Association and Nanjing Niushou Mountain Cultural Tourism Group Co., Ltd.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ