នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តជាំងស៊ូក៏នឹងសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនដូចជាការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ព្រមទាំងជួយទាក់ទាញវិនិយោគិនក្នុងខេត្តជាំងស៊ូឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។

Work Meeting between His Excellency HUOT Hak, Minister of Tourism, and His Excellency XU Kunlin, Governor of Jiangsu Province People’s Government, People’s Republic of China

On the afternoon of May 23, 2025, His Excellency HUOT Hak, Minister of Tourism, granted permission for His Excellency XU Kunlin, Governor of Jiangsu Province People’s Government, and his delegation to hold a working meeting to discuss cooperation in the tourism sector between Cambodia and Jiangsu Province of the People’s Republic of China. They also explored the possibility of increasing direct flights between major cities in Jiangsu Province and attractive tourist destinations in Cambodia, aiming to promote greater tourist flow from Jiangsu Province to Cambodia.

In this meaningful meeting, both parties agreed to jointly promote Cambodian tourism more broadly to the people of Jiangsu Province, in line with the spirit of the “Cambodia-China Tourism Year 2025.” Additionally, the Jiangsu Provincial Government will closely cooperate with the Ministry of Tourism in organizing joint events in 2025, both in Cambodia and China, such as the Cambodia Festival in Jiangsu Province. This event aims to showcase Cambodia’s tourism potential and culture to the people of Jiangsu, as well as attract investors from Jiangsu Province to invest in creating tourism products in Cambodia. These products will be full of potential and will receive protection, incentives, and encouragement from the Royal Government of Cambodia.

Furthermore, they will collaborate on organizing Familiarization Trips (FAM Trips) by inviting well-known media representatives and influencers from Jiangsu Province to visit and help promote Cambodia’s tourism potential more widely.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ