ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម Xu Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ អញ្ជើញទស្សនាសារមន្ទីរជាតិនារាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីវប្បធម៌ និងអារ្យធម៌ដ៏សម្បូរបែប ប្រវត្តិសាស្ត្រដ៏យូរលង់ និងដ៏រស់រវើក រួមទាំងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ វិវឌ្ឍតាមសម័យកាល ព្រមទាំងវត្ថុបុរាណដ៏ល្អវិចិត្រដែលបន្សល់ពីសម័យកាលផ្សេងៗគ្នា នៃអតីតកាលដ៏សម្បូររុងរឿងរបស់ព្រះរាជាណាកម្ពុជា ជាពិសេសគឺប្រវត្តិទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងកម្ពុជា និងចិនតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ។

Cambodia’s Tourism: A Rich Cultural and Heritage Destination Spanning the Nation

With the high-level endorsement from Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, in the afternoon of May 24, 2025, His Excellency HUOT Hak, Minister of Tourism, warmly welcomed and accompanied His Excellency Xu Kunlin, Governor of Jiangsu Province of the People’s Republic of China, and his delegation on a visit to the National Museum in Phnom Penh.

The purpose of the visit was to explore and understand Cambodia’s rich culture and civilization, its long-standing and vibrant history, as well as its admirable customs and traditions that have evolved through the ages. The visit also highlighted the exquisite ancient artifacts preserved from various historical periods of Cambodia’s glorious past—especially underscoring the long-standing and close relations between Cambodia and China, from ancient times to the present day.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ