ស្រុកបារាយណ៍៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំឭកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងនូវទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម និងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកអភិបាលស្រុកបារាយណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកបារាយណ៍ ព្រមទាំងប្អូនៗកាយឫទ្ធិកម្ពុជា កាកបាទក្រហម និងសិស្សានុសិស្សសរុបប្រមាណ ៥២៣នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញឱ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង៤០ ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង បានធ្វើឱ្យប្រជាជនទាំងអស់ពុំអាចបំភ្លេចបាន ហើយបានចារទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទុកឱ្យមនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏ជូរចត់មួយនោះ។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ