នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងកាត់វាល Paddy Field Trail 2025 បានប្រាព្ធឡើងនៅវត្តភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សហគមន៍ និងជំរុញកំណើនទេសចរនារដូវកាលបៃតង (Green Season) តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសលេីកស្ទួយវិស័យកីឡាដែលផ្សារភ្ជាប់ជាមួយទេសចរណ៍ក្នុងតំបន់នេះ ដេីម្បីឱ្យអ្នកចូលរួមក្នុងកម្មវិធីបានរីករាយជាមួយធម្មជាតិ វប្បធម៌ វាលស្រែធម្មជាតិ កសិកម្ម និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ក្នុងព្រឹត្តិការណ៍ដ៏មានសក្តានុពលមួយនេះ បានទាក់ទាញកីឡាករ កីឡាការិនី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមប្រកួតរត់ប្រណាំងកាត់វាល Paddy Field Trail 2025 ចំនួនប្រមាណ ៥០០នាក់។