នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កាទេី មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីបេីកដំណេីរការជាផ្លូវការជេីងហោះហេីរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប។
ជេីងហោះហេីរខាងលេី នឹងប្រតិបត្តិការ ៣ដង/សប្ដាហ៍ ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយប្រេីប្រាស់ប្រភេទយន្តហោះខ្នាតធំ ប៊ូអ៊ីង B777-300ER ចេញពីទីក្រុងឌូប៊ៃ-បាងកក-សៀមរាបអង្គរ ខេត្តសៀមរាប។