សូមជម្រាបជូនថា ខេត្តកោះកុង ជាខេត្តមួយ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ តំបន់រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប ដើម្បីឱ្យមានភាពទាក់ទាញអ្នកទេសចរកើនឡើងបន្ថែមទៀត។ បន្ថែមពីនេះ ខេត្តកោះកុង ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានរៀបចំព្រឹត្តិការណ៍បុណ្យ«សាទរដែននិរតី» ជាលើកទីមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅតាមបណ្ដោយផ្លូវមាត់សមុទ្រ ក្រុងខេមរភូមិន្ទ ទល់មុខសាលាខេត្តកោះកុង។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ដ៏កម្រមួយនេះ ក៏មានកម្មវិធីសម្រាប់កម្សាន្តសប្បាយជាច្រើនរួមមាន៖
-ការប្រគំតន្រ្តីអមដោយតារាចម្រៀងល្បីៗ
-ការប្រគួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់ថ្នាក់ខេត្ត
-ការប្រឡងចម្រៀង តារាចម្រៀង សំនៀងឯក ខេត្តកោះកុង
-ការដាក់តាំងផលិតផលនិងមហាស្រពអាហារចម្រុះជាតិសាសន៍
-ការបោះជំរុំ អុំទូកកាយ៉ាក់គយគន់ទេសភាព
-ការបង្ហោះគោម&បាញ់កាំជ្រួច
-ការជិះកង់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា
-ការត្រីបដោយក្រុមម៉ូតូធំ ដើម្បីកុមារកម្ពុជា។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ