នាល្ងាចថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហួត​ ហាក់​ រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍​ បានអញ្ជើញចូលរួម​ក្នុង​កម្មវិធី​បេីក​ដំណេីរការជាផ្លូវការ​ជេីងហោះហេីរថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airline ក្រោមអធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល នៅអាកាសយាន្តដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​ ខេត្តសៀមរាប​។

ជេីងហោះហេីរខាងលេី​ នឹងប្រតិបត្តិការ​ ៣ដង/សប្ដាហ៍ ចាប់ពីថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ២០២៥​ ដោយប្រេីប្រាស់​ប្រភេទ​យន្តហោះខ្នាតធំ​ ប៊ូអ៊ីង B777-300ER ចេញពីទីក្រុង​ឌូប៊ៃ​-បាងកក​-សៀមរាប​អង្គរ​ ខេត្តសៀមរាប​។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ