សេអ៊ូល៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រតិភូ និងសាធារណជនពីប្រទេសនានាដែលអញ្ជើញចូលរួមទស្សនាពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យតំណាងប្រតិភូពិព័រណ៍ពីប្រទេសកាហ្សាក់ស្ថាន (Kazakhstan) បានចូលជួបសំដែងការគួរសម និងគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីចំណាប់អារម្មណ៍របស់ប្រជាជនកាហ្សាក់ស្ថានដែលចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់កាន់តែច្រើនឡើង បន្ទាប់ពីបានឃើញតាមរយៈវីដេអូរបស់ Influencers កាហ្សាក់ស្ថានដ៏ល្បីៗ នូវទេសភាពដ៏ស្រស់ស្អាត ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាសជាមួយទឹកសមុទ្រខៀវស្រងាត់ដូចឋានសួគ៌ រួមជាមួយប្រាង្គប្រាសាទបុរាណដ៏ល្អឯករាប់ពាន់ រួមជាមួយម្ហូបអាហារដ៏សប្បូរបែប និងឆ្ងាញ់ពិសារ បន្ថែមជាមួយបដិសណ្ឋារកិច្ចដ៏សែនកក់ក្តៅ និងរួសរាយរបស់ប្រជាជនកម្ពុជាគ្រប់វ័យ ជាពិសេសគឺភាពរួសរាយរាក់ទាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្រី្តផ្ទាល់សម្រាប់ក្រុមអ្នកសម្តែង និងផលិតករភាពយន្តរបស់កាហ្សាក់ស្ថានកាលពីពេលថ្មីៗកន្លងមកនេះផងដែរ។
Kazakh people are attracted by the beautiful beaches, the unique Angkor Wat World Heritage Site and the warm and friendly hospitality of Cambodia
Seoul, Korea: June 5, 2025, Cambodian Tourism Pavilion in Seoul: On the occasion of onsite visit and meeting with delegates and the public from various countries who attend the 40th International Travel Fairs in Seoul, H.E. Huot Hak, Minister of Tourism, allowed the representatives of the exhibition delegation from Kazakhstan to meet and express their courtesy and inform H.E. the Minister of Tourism about the increasing interest of the Kazakh people in visiting Cambodia after seeing through the video clips of famous Kazakh Influencers the beautiful breathtaking scenery, the beaches with golden sand and crystal clear sea water like heaven, thousands of beautiful ancient temples, savory cuisin, in addition to the warm and friendly hospitality of the Cambodian people of all ages, especially from H.E. the Minister himself.