ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ចនៅកម្ពុជារបស់ក្រុមហ៊ុន ​នៅពន្លារបស់ក្រសួងទេសចរណ៍នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់កន្លងមក និងស្នើសុំបន្តជួយបន្ត ព្រមទាំងពង្រឹកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុមហ៊ុនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយចាក់ផ្សាយវីដែអូឃ្លីបផ្សព្វផ្សាយទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ហើយក្រសួងទេសចរណ៍រីករាយស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីជួបពិភាក្សាការងារសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

Korean Air’s direct flight to Siem Reap will boost the number of Korean tourists and facilitate travel for Koreans living in Siem Reap province and nearby provinces

Seoul, Korea: On the afternoon of June 5, 2025, on the occasion of the official opening of the 40th Seoul International Travel Fair, H.E. Huot Hak, Minister and a high-ranking delegation, grant Mr. TAE Wook Lee, CEO and Group Head for Southeast Asia and Oceania of Korean Air, a courtesy call and discuss work on Cambodia-Korea tourism cooperation and the company’s plans to visit Cambodia at the Ministry of Tourism pavilion. Taking this opportunity, H.E. Minister expressed gratitude, appreciation and high appreciation for the company’s support in providing comfortable and safe air transportation services for passengers and tourists between Cambodia and Korea so far, and requested to continue to support and expand further through direct and regular flights to Siem Reap and Sihanoukville provinces, which are popular tourist destinations. At the same time, H.E Minister requestes the company to help promote Cambodia’s tourism potential, as well as the good political, economic, social security and public order situation that Cambodia currently has, as well as the Royal Government of Cambodia’s assurance of safety for tourists and international investors by assisting to broadcast the Cambodian Ministry of Tourism’s tourism promotion video. The Ministry of Tourism is pleased to welcome the company’s top leaders to visit Cambodia to discuss further on the bilateral cooperation.


Leave a Reply

Your email address will not be published. Required fields are marked *