រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣.០០០នាក់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ឱ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងជាលំដាប់។
ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា និងការរៀបចំទស្សនកិច្ចស្វែងយល់ (FAMTRIP) នាពេលខាងមុខដ៏ឆាប់ៗនេះ ដើម្បូអាចមកពិនិត្យដោយផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
The Ministry of Tourism and the Korea Association of Travel Agents-KATA join forces to make Cambodia-Korea Tourism a leading market!
Seoul, South Korea: On the afternoon of June 5, 2025, during the official opening of the 40th Seoul International Travel Expo, H.E. HUOT Hak and a high-level delegation welcomed Mr. Lee Jin Seok, President of the Korea Association of Travel Agents (KATA), along with his associates representing nearly 23,000 members, for a courtesy meeting and discussion on Cambodia-Korea tourism cooperation at the Ministry of Tourism’s pavilion. On this occasion, H.E. Minister expressed his sincere gratitude, admiration, and high regard for KATA’s initiative in establishing a partnership with Cambodia’s Ministry of Tourism. As one of Korea’s leading tourism associations, KATA plays a vital role in promoting Cambodia’s tourism potential and investment opportunities to Korean travelers and investors who are interested in exploring and investing in the Cambodia’s tourism sector. To achieve this vision, both parties agreed to explore the feasibility of signing a Memorandum of Understanding and organizing a Familiarization Trip (FAMTRIP) in the near future. This initiative aims to offer firsthand insights into Cambodia’s diverse tourism potential and investment opportunities. Especially, it seeks to provide a deeper understanding of Cambodia’s recent political stability, economic growth, social security, and well-maintained public order. The Cambodian government further reassures international tourists and investors of its commitment to ensuring their safety and security.