នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Jong Jin Choi ប្រធានក្រុមហ៊ុន SUNJIN Engineering & Architecture និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ​នៅពន្លារបស់ក្រសួងទេសចរណ៍ រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃ ការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ច និងទេសចរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយន្តការលើកទឹកចិត្តពិសេសៗ របស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន។​ ក្រសួងទេសចរណ៍ ស្វាគមន៍កក់ក្តៅដល់ការមកទស្សនកិច្ចរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នាពេលខាងមុខ។

SUNJIN Engineering & Architecture, a large Korean engineering and architecture company established in 1975, showing interest in investment opportunities in tourism infrastructure

Seoul, Korea: On the afternoon of June 5, 2025, H.E. Minister Huot Hak and a high-ranking delegation grants Mr. Jong Jin Choi, President of SUNJIN Engineering & Architecture, and his esteemed colleagues a courtesy call and discuss work on Cambodia-Korea tourism cooperation at the Ministry of Tourism pavilion. During this meeting, H.E. Minister also highlighted to the company’s president the good political, economic, social security, and public order situation, development in all sectors, steady economic and tourist growth from year to year that Cambodia currently enjoys, as well as the Royal Government of Cambodia’s assurance of safety for tourists and international investors, especially the special incentive mechanisms of the Cambodian government for investors. The Ministry of Tourism warmly welcomes the company’s visit to Cambodia to explore investment opportunities in the tourism sector in the future. 

 


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ