នាល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ និងតបតាមការអញ្ជើញពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនស្រ្តីសញ្ជាតិកូរ៉េ និងគ្រួសារដែលជាសហគ្រិនវ័យក្មេងកំពុងបម្រើការងារក្នុងវិស័យផ្សេងៗ នៅសាធារណរដ្ឋកូរ៉េ ដើម្បីស្តាប់នូវតម្រូវការ និងបញ្ហាប្រឈមនានារបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិទស្សនៈរិះរកដំណោះស្រាយទាក់ទាញប្រជាជន និងវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកើនច្រើន។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវឯកអគ្គរាជទូត និងសហការីដែលបានផ្តល់ជូនកិច្ចការពារ និងផ្តល់នួវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងនៃពិភពលោក។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ គំនិតល្អៗ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចតាមរយៈការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគដ៏ល្អដល់មិត្តភ័ក្រ្ត សហការី និងសមាជិកគ្រួសារកូរ៉េរបស់ខ្លួន ដើម្បីមកទស្សនាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ព្រមទាំងសុច្ឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងព័ត៌មានក្លែងក្លាយពីប្រទេសកំណើតរបស់ខ្លួនជានិច្ច។
Khmer Can Do It: Let’s Think Together and Work Together with the Government to Develop Tourism and Develop the Nation
On the evening of June 4, 2025, on the occasion of the visit to the 40th Seoul International Travel Fair and the 4th World Tourism Industry Conference in Seoul, Republic of Korea, and at the invitation of the Cambodian Embassy in the Republic of Korea, H.E. HUOT Hak, Minister of Tourism, and a high-ranking delegation, met and had a solidarity dinner with Khmer women with Korean nationality and their families who are young entrepreneurs working in various professions in the Republic of Korea to listen to the needs and challenges of Korean tourists and investors in Cambodia, as well as exchange views on finding good solutions to attract more Korean people and investors to Cambodia.
Taking this opportunity, H.E the Minister highly appreciated and valued H.E Ambassador and esteemed colleagues for providing effective and efficient public services to the Cambodian people, in line with the Royal Government’s policy of always caring for and supporting Cambodian people everywhere in the world. H.E Minister also highly appreciated and valued the participants the willingness, good ideas, and contributions with the Royal Government to develop the tourism sector and economic growth by helping to promote the rich tourism potential and good investment opportunities to their Korean friends, colleagues, and family members to visit, learn, and seek more investment opportunities in Cambodia, as well as their high commitment to always join the Royal Government in combating fake news about their homeland.
រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន SBS និងក្រុម Influencer ដ៏ល្បី និងមានអ្នកគាំទ្រដ៏ច្រើននៅប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការគាំទ្ររួមទាំងកិច្ចសហការពីក្រសួងទេសចរណ៍លើគម្រោងនាំក្រុម Influencers ដ៏ល្បី និងមានអ្នកគាំទ្រជិត១លាននាក់ក្នុងម្នាក់មកថតពីសក្តានុពលទេសចរណ៍ដ៏ល្អៗ របស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ដ៏ល្អរបស់ក្រុមហ៊ុនដែលជួយបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
Top Fan Influencers from Korea’s Seoul Broadcasting System (SBS) to film in Cambodia
Seoul, Korea: On the afternoon of June 5, 2025, H.E. Huot Hak, Minister and a high-ranking delegation, grants the SBS’s representatives and a group of famous and top fan Influencers a courtesy call, requesting high recommendations and support, including cooperation from the Ministry of Tourism, on the project to bring a group of famous and top fan Influencers with nearly 1 million fans each to film Cambodia’s excellent tourism potential. Taking this opportunity, H.E. Minister expressed thanks and appreciation for the company’s excellent initiatives to showcase Cambodia’s rich tourism potential especially the company’s clear understanding and confidence in the current political, economic, social security, and public order situation in Cambodia, as well as the Royal Government of Cambodia’s assurance of safety for tourists and international investors.