នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរទិវានៃប្រទេសរុស្ស៊ីដែលប្រារព្ធឡើងនៅថ្ងៃទី១២ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការប្រកាសសេចក្តីថ្លែងការណ៍ស្តីពីអធិបតេយ្យភាពរដ្ឋនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (the Declaration of State Sovereignty of the Russian Soviet Federative Socialist Republic (RSFSR)) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ ហើយដែលឆ្នាំ២០២៥ នេះ គឺគម្រប់ខួបលើកទី៣៥ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។
តាមរយៈមតិស្វាគមន៍របស់ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សី នាឆ្នាំ២០២៥ នេះ ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា បានពិភាក្សាអំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងវិស័យថ្មីផ្សេងៗ ទៀតផងដែរ។ សូមបញ្ជាក់ជូនថាកាលពីឆ្នាំ២០២៤ កន្លងទៅ ប្រទេសកម្ពុជា ទទួលបានអ្នកទេសចររុស្ស៊ីជិត៦២.០០០នាក់។

The official reception to celebrate the National Day of Russia For the friendship and prosperity of the peoples of Russia and Cambodia, as well as the expansion of cooperation in the tourism sector!

On the evening of June 11, 2025, H.E HUOT Hak, Minister of Tourism, attended the official reception to celebrate the National Day of Russia, which is held on June 12 every year to commemorate the Declaration of State Sovereignty of the Russian Soviet Federative Socialist Republic (RSFSR) on June 12, 1990, which this year marks the 35th anniversary, at the Sofitel Phnom Penh Phokeethra Hotel, Phnom Penh.

As highlighted in the welcoming remarks of H.E Anatoly BOROVIK, Ambassador Extraordinary and Plenipotentiary of the Russian Federation, Russia and Cambodia discussed the possibility of expanding cooperation in the tourism sector and other new sectors in this year 2025. It is to highlight that Cambodia received nearly 62,000 Russian tourists in 2024. 


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ