នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Visiting Cambodia in Green Season) ជាមួយពិធីករ ពិធីការិនី ក្នុងគោលបំណងជំរុញកិច្ចសហការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងពិធីករ ពិធីការិនីទូរទស្សន៍ វិទ្យុ ចំនួន១២៣នាក់ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ កុសល់ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែង និងទេពកោសល្យរបស់ពិធីករ ពិធីការិនី ដែលបានផ្សារភ្ជាប់នឹងបេសកកម្មការងារជាមួយសង្គមជាតិ តាមរយៈការជូនសារអប់រំល្អៗ និងការជួយផ្សព្វផ្សាយអំពីផលវិជ្ជមាននៃតំបន់ទេសចរណ៍នៅកម្ពុជានាពេលកន្លងមក បញ្រ្ជាបដល់ទស្សនិកជនរបស់ខ្លួន និងស្នើបន្តជួយផ្សព្វផ្សាយបន្ថែមទៀតចំពោះយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងរបស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុកឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើនកើនឡើងជាលំដាប់។ ការចូលរួមពីសំណាក់ប្អូនៗ ពិធីករ ពិធីការីនី និងវិស័យឯកជន បងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងទទួលបាននូវធាតុចូលល្អៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញទេសចរជាតិ និងអន្តរជាតិនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្តាប់មតិចូលរួមពីពិធីករ និងពិធីការិនី លើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមសហការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ស្របតាមទិសស្លោក “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទាំងអស់គ្នា”, “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់”។

Each presenter is a promoter and tourist in the Visiting Cambodia in Green Season campaign

On the morning of June 12, 2025, H.E. Huot Hak, Minister of Tourism, chaired a meeting on promoting the Visiting Cambodia in Green Season campaign with the presenters to promote cooperation in the tourism sector between the Ministry of Tourism and 123 television and radio hosts, and with the participation of H.E. Chum Kosal, Secretary of State of the Ministry of Information, as well as Excellencies, many leaders and civil servants of the Ministry of Tourism.

Taking this opportunity, H.E. Minister highly appreciated and valued the efforts and talents of the presenter who have been associated with the work mission with the national society by delivering good educational messages and helping to promote the positive effects of tourist areas in Cambodia in the past, to their audiences, and proposed to continue to help promote the Ministry of Tourism’s Visiting Cambodia in Green Season campaign to attract more local tourists to travel. With the participation of the presenters and the private sector, the Ministry of Tourism will receive more good inputs to include in the strategy to attract national and international tourists in the Green Season, increasing the number of tourists even more than expected.

At the same time, H.E Minister also listened to the presenters’ comments on the challenges and suggestions to jointly promote the Visit Cambodia campaign in the Green Season in line with the slogans “Together for Tourism, Tourism for All”, “Tourism Grows in Peace” and “One Person, One Cambodian Tourism Promoter”.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ