រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី កាត់ខ្សែបូរសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025 ) នៅផ្លូវថ្មើរជើងខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
កម្មវិធីពិពរណ៍នេះ មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោក-លោកស្រីជាតំណាងក្រុមហ៊ុនឯកជននានាពីប្រទេសកម្ពុជា និងម៉ាឡេស៊ី រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនា សរុបប្រមាណជាង២០០នាក់។
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ បានអញ្ជើញទស្សនាតាមស្តង់ពិព័រណ៌ម្ហូបអាហារភេសជ្ជៈផលិតផលរបស់ម៉ាឡេស៊ីពីបណ្តាតំបន់នានារបស់ប្រទេសម៉ាឡេស៊ី និងពីក្នុងប្រទេសកម្ពុជាផ្ទាល់ ព្រមទាំងអញ្ជើញទស្សនាការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី និងការសម្តែងតន្ត្រីដ៏ល្អ និងរស់រវើកប្រកបដោយភាពប៉ិនប្រសប់របស់សិល្បករម៉ាឡេស៊ី។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងទេសចរណ៍ បានបញ្ចាំងជូនគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអញ្ជើញមកទស្សនានូវឃ្លីបវីដេអូផ្សព្វផ្សាយទេសចរណ៍ម៉ូស្លីម ដោយទទួលបានការចាប់អារម្មណ៍ និងការសាទរជាខ្លាំង។
Chaktomuk Walk Street is a new, clean, green, attractive, vibrant and value-added tourist destination by integrating the cultures, traditions and customs of other countries with Cambodia.
Phnom Penh: At the invitation of the Malaysian Embassy in Cambodia, on the afternoon of June 21, 2025, H.E. HUOT Hak, Minister of Tourism of Cambodia, was invited to preside over the opening ceremony of the Malaysia Food and Culture Fest 2025 with H.E. Dato Sri Tiong King Sing, Minister of Tourism, Arts and Culture of Malaysia, at the walk street in front of the Royal Palace, Phnom Penh.
The opening ceremony was attended by Prince Norodom Chakravort, H.E Ambassadors of many friendly countries to Cambodia, H.E. Imran Hassan, Deputy Governor of the Phnom Penh Municipality, Excellencies and Mr. & Mrs. representatives of private companies from Cambodia and Malaysia, as well as national and international distinguish guests and the people who visits the Walk Street; totaling more than 200 people.
The two ministers were invited to visit the Malaysian food and beverage exhibition booths from various regions of Malaysia and from Cambodia itself, as well as to watch the cultural performances, traditional dances, and lively and talented music performances of Malaysian artists. On this occasion, the Ministry of Tourism screened a promotional video clip named- Cambodia Muslim Friendly Tourism Destination Promotional Video to the audience including the national and international dignitaries, and the public, which received great attention and applause.