(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូរបស់FASMEC ជាច្រើនរូប។
កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ។