(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងតំណាងក្រុមការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះយោបល់អំពីទិន្នន័យស្ថិតិ និងឯកសារដែលចាំបាច់ក្នុងការប្រមូលចងក្រងត្រៀមសរសេររបាយការណ៍សម្រាប់កិច្ចប្រជុំគោលនយោបាយពាណិជ្ជកម្មលើកទី៣ ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម