អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណៈជនជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និង ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធី រដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលកម្មវិធីនេះនឹងជំនួសឱ្យកម្មវិធី បញ្ជូនឯកសារអេឡិចត្រូនិក (e-Documents Submission System) បន្ថែមពីលើជម្រើសនៃការអញ្ជើញមកដាក់លិខិតរដ្ឋបាលដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។


Leave a Reply

Your email address will not be published. Required fields are marked *