នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងតំណាងអតិថិជនដែលជាជនរងគ្រោះចំនួន ៨២គ្រួសារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធានសមាគមទេសចរណ៍កម្ពុជា មេធាវីតំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងតំណាងគ្រួសាររងគ្រោះ សរុបចំនួន ៥៩រូប។