ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍ និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន VISA នាពេលកន្លងមក។ ឯកឧត្តមក៏បានជម្រាបលោកប្រធាន Visa ប្រចាំ Asia Pacific និងសហការីថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិត, សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។

On the morning November 28, 2024 at the Ministry, H.E HUOT Hak Minister of Ministry of Tourism has granted Mr. Stephen Karpin President of VISA for Asia Pacific and colleagues courtesy meeting and work discussion.
Initially, His Excellency has welcomed and praised and highly evaluated for Visa’s contributions to promoting Cambodia’s tourism in the past. His Excellency also informed to President of VISA of Asia Pacific and colleagues that the 7th-mandate Royal Government, under the wise, wisdom, and energetic leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, has maintained peace, social stability, peace, well-organized, and progressive development in all fields through the Win-Win policy of Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia. Indeed, peace has ensured that Cambodia’s tourism sector, which the government regards as “green gold,” has made significant progress, achieving growth in every year and contributing nearly 13% to the gross domestic product while providing numerous jobs directly and indirectly to the Cambodian Citizens.


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ