នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្នើសុំអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្នុងការពិគ្រោះយោបល់ជាមួយប្រតិបត្តិករបារាំងក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅដើមឆ្នាំ២០២៥ សម្រាប់បង្កើតដៃគូសហការជាមួយសាលា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ផ្សេងៗទៀតជាមួយប្រទេសបារាំង ជាពិសេសការសហការជាមួយសាកលវិទ្យាល័យ Toulouse និងអង្គការ Acting For Life នៃទីក្រុង Toulouse ប្រទេសបារាំង សម្រាប់គម្រោងទីក្រុងស្អាត គម្រោងអេកូទេសចរណ៍ គម្រោងទេសចរណ៍វ័យចំណាស់ និងគម្រោងរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប។


Leave a Reply

Your email address will not be published. Required fields are marked *