គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បាននិងកំពុងអនុវត្តប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅ ទេសចរណ៍ឆ្នេរសមុទ្រស្អាត លំដាប់សកលលោក” តាមរយៈ៖
១. រៀបចំច្បាប់ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
២. គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈ “ឆ្នេរតេជោសន្តិភាពកែប” ប្រវែង២៧០០m ពីផ្សារក្តាមដល់ព្រៃកោងកាង ក្រុងកែប ខេត្តកែប។
៣. គម្រោងអភិវឌ្ឍផ្លូវជិះកង់ ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។
៤. កម្មវិធីប្រកួតប្រជែងស្នាដៃរចនា គម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។
៥. គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ