ក្រុមហ៊ុនប្រេង ExxonMobil ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងពិចារណាលើការលក់ស្ថានីយប្រេងឥន្ធនៈទាំងអស់របស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ដោយរំពឹងទុកថានឹងអាចប្រមូលទឹកប្រាក់បានប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្រុមហ៊ុន Exxon ដែលបានដំណើរការនៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេលជាង ១៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុងមានបណ្តាញស្ថានីយចាក់បំពេញប្រេងសរុបចំនួន ៥៩ ដោយស្ថិតក្រោមម៉ាកយីហោ Esso ។

យ៉ាងណាមិញ ជុំវិញការ​លក់​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុញ្ញាត​ឲ្យក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក ​ប្រមូល​ទឹកប្រាក់បន្ថែមដើម្បី​បែងចែក​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល​កំណើន​ខ្ពស់​ជាង​នេះ។

ជម្រាបជូនថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះ នឹងក្លាយទៅជាការដកខ្លួនលើកទីពីររបស់ក្រុមហ៊ុនប្រេងដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយកាលពីខែកក្កដា ក្រុមហ៊ុន Exxon ក៏បានយល់ព្រមលក់ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ទៅឲ្យក្រុមហ៊ុនថាមពលរដ្ឋ Petronas គ្រប់គ្រងជំនួសវិញផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *