តៃវ៉ាន់៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។
កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។
សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕