បាងកក៖ រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ។ ការណ៍នេះ ធ្វើឡើងដើម្បីជំរុញការចំណាយរបស់អ្នកដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍…។

រាជរដ្ឋាភិបាលថៃ បានចេញការហាមប្រាមជាយូរមកហើយជុំវិញការលក់ស្រានៅថ្ងៃបុណ្យព្រះពុទ្ធសាសនា យ៉ាងណា ពេលនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលក់គ្រឹងស្រវឹងសម្រាប់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្នុងរយៈពេលប្រាំថ្ងៃ។ តើប្រាំថ្ងៃនោះមានថ្ងៃអ្វីខ្លះ? យោងតាមបទបញ្ជានេះ រាជរដ្ឋាភិបាលថៃហាមប្រាមលក់គ្រឿងស្រវឹងក្នុងថ្ងៃ ពិធីបុណ្យមាឃបូជា បុណ្យវិសាខបូជា ពិធីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ចូលព្រះវស្សា និងចេញព្រះវស្សា លើកលែងតែនៅភោជនីយដ្ឋាន និងហាងកាហ្វេក្នុងអាកាសយានដ្ឋានអន្តរជាតិ។

គួរជម្រាបថា ប្រតិបត្តិករក៏ដូចជាអាជីវករនៃកន្លែងកម្សាន្តនានា បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃអស់ជាច្រើនឆ្នាំ ដើម្បីលុបចោលការហាមប្រាមនេះ ដោយលើកហេតុផលថា ថៃមិនមែនជាប្រទេសកាន់ព្រះពុទ្ធសាសនាទាំងស្រុងទេ ប៉ុន្តែជារដ្ឋដែលមានមនុស្សម្នារជាច្រើនមានជំនឿផ្សេងៗគ្នា រស់នៅជាមួយគ្នាដោយសុខដុមរមនា។

ពួកគេក៏លើកឡើងដែរថា វិនិយោគិនបរទេសដែលមិនគោរពសិក្ខាបទ៥យ៉ាងដែលហាមប្រាមការពិសាគ្រឿងស្រវឹង នោះនឹងមិនសប្បាយចិត្តដោយសារបម្រាមនេះ។ ទោះជាយ៉ាងណា ទោះបីជាមានការហាមឃាត់ក៏ដោយ មនុស្សអាចទិញស្រាពីហាងលក់គ្រឿងទេសតូចៗ ដែលមិនមានការកត់ត្រាការលក់។ ភោជនីយដ្ឋានមួយចំនួន ឬហាងលក់បាយល្ងាច ក៏មានបម្រើស្រាដែលក្លែងជាតែដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ