ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ពីកសិករក្នុងស្រុក។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចសហការ ពោតក្រហមចំនួន ៣៦៦ ៣៨៦តោន ដំឡូងមីចំនួន ១៣២ ៣៩៧តោន និងកន្ទក់ចំនួន ១១០ ៨៣៦តោន បានត្រូវប្រមូលទិញពីកសិករ។

ចំណែកការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ រវាងក្រុមហ៊ុនបន្លែ រួមមាន៖ CamAgri, Lala CSDS, ផ្សារកូនកាំបិត, ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ ជាលទ្ធផលក្រុមហ៊ុនទទួលទិញមាន់ចំនួន ៥ ២៨១គីឡូក្រាមស្មើនឹងទឹកប្រាក់ ៣០ ៤៧១ដុល្លារអាម៉េរិក និងផលិតផលបន្លែចំនួន ១៩៦ ៣១១គីឡូក្រាម ស្មើនឹងទឹកប្រាក់ ៩៨ ១០០ដុល្លារអាម៉េរិក៕


Leave a Reply

Your email address will not be published. Required fields are marked *