នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើមលោក អភិបាល ក្រុង Asakuchi បាន គោរព ណែនាំ ផលិតផល សក្តានុពលសំខាន់ៗរួមមាន ស្រា មី និង វិស័យ នេសាទសមុទ្រ (អយស្ទ័រ) នៃ ទីក្រុង Asakuchi ខេត្ត Okayama ប្រទេស ជប៉ុន ក្នុង គោល បំណងទទួល អនុសាសន៍ ណែនាំ ពី លោក ជំទាវ រដ្ឋមន្រ្តី ពិនិត្យ ពី ផលិត ផល សក្តានុពល ពី ទីក្រុង Asakuchi រួម ទាំង ពិភាក្សាពាក់ ព័ន្ធ នឹងការ ផ្ទេរ បច្ចេក វិទ្យា មកកាន់ កម្ពុជា សម្រាប់ ធ្វើការ កែច្នៃ ផលិតក្នុង ស្រុក ប្រកបដោយ គុណ ភាព និង មាន ស្តង់ដារ ខ្ពស់ ដូច ប្រទេស ជប៉ុន។ ឆ្លៀតក្នុង ឱកាសនេះ លោក Kazunori KATO អនុ ប្រធាន សមាគម សមាគម ជប៉ុន- កម្ពុជា ក៏ បាន គោរពណែនាំ សមាសភាពក្រុមហ៊ុន ជប៉ុន ដែល កំពុង បណ្តាក់ទុន និង មាន បំណង ចង់ បណ្តាក់ ទុន នៅកម្ពុជា ដើម្បី ពង្រឹង កិច្ច សហប្រតិការ និង ជំរុញ ការ ធ្វើ ពាណិជ្ជកម្ម និង វិនិយោគ នៅ ប្រទេ ស កម្ពុជា ។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូទីក្រុង Asakuchi និងបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលក្រុង ដែលមានបំណងក្នុងការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការផលិតស្រា និងគុយទាវអ៊ូដុងដែលផលិតចេញពីអង្ករ។ លោកជំទាវរដ្ឋមន្ត្រីក៏បានស្នើ លោកអភិបាលក្រុង Asakuchi លើកទឹកចិត្តវិនិយោគិនពីទីក្រុង Asakuchi មកកម្ពុជាដើម្បីវិនិយោគលើផលិតផលសក្ដានុពលកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុន និងនាំចេញទៅប្រទេសដទៃទៀតក្នុងតំបន់ និងពិភពលោក។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម